ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យយានយន្តល្មើសចំនួន ៤៤៨គ្រឿង​ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​នាថ្ងៃទី​០៦​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០២៤នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ៤៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ១០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៣គ្រឿង, រថយន្តធំ ០៦គ្រឿង, រថយន្តតូច ១៤៩គ្រឿង និងម៉ូតូ ៣៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤៨គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ១០៤គ្រឿង និងម៉ូតូចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,៥២៩គ្រឿង រថយន្តធំ ៦៩គ្រឿង រថយន្តតូច ១,០០៥គ្រឿង ម៉ូតូ ២,៤៥៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៦៤២គ្រឿង, រថយន្តធំ ៣៤គ្រឿង, រថយន្តតូច ៥៦០គ្រឿង និងម៉ូតូ ២,០៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖