ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ នាថ្ងៃទី​០៦​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ សូមគោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៦លើក បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់។ នេះបេី​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយកដ្ឋាននគរបាលចរាចរណ៍​ បានគូសបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៦លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៤នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០១នាក់ (យប់ ០៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០០នាក់) និងកត្តាយាន ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់)។ 

គួរជម្រាបជូនថា​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ នាពេលរាត្រី​ កម្លាំងសមត្ថកិច្ច​ចម្រុះ​នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌក្នុង​រាជធានី​ភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ដែល​អាច​កើត​មានឡើង​ជាយថាហេតុ​៕

ដោយ​៖ តារា​


ចែករំលែក៖