ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១១នាក់ និងកើតឡើងចំនួន ១០លើក។ ដូច្នេះគោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គោរពច្បាប់ចរាចរណ៍បើកបរមានសុវត្ថិភាព!ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ! សូមបន្ថយល្បឿនយានយន្តរបស់អ្នក ពេលឃើញថ្មើរជើងដើរឆ្លងកាត់!
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ១០លើក (យប់ ០១លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០១នាក់), រងរបួសសរុប ១១នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៤នាក់, ធ្ងន់ ០៣នាក់, ស្រាល ០៤នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់)។
គួរជម្រាបជូនថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងរាជធានី-ខេត្ត ក្រុង បានបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញាចរាចរណ៍,ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ព្រមទាំងបានចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ៕
ដោយ៖ តារា