ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១៤ ខែមីនា​ ឆ្នាំ​២០២៤នេះថា​៖​ តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?

ប្រភពដដែលបន្តថា​ ចំណុចសំខាន់ៗមួយចំនួនដែល អ្នកប្រើប្រាស់គួរយល់ដឹង៖

១. បង្កើនចំណេះដឹងផ្ទាល់ខ្លួន

២. អនុវត្តការត្រួតពិនិត្យទិន្នន័យ និងឯកជនភាពរបស់អ្នក ក្នុងប្រព័ន្ធអ៊ីនធឺណេតដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន

៣. ធ្វើការបញ្ជាក់ និងពិនិត្យលើមាតិការដែលបង្កើតដោយ AI

៤. លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ AI ប្រកបដោយក្រមវិជ្ជាជីវៈ

៥. លើកកម្ពស់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងAI   

អ្នកប្រើប្រាស់គួរតែដឹងថា ខណៈពេលដែល AI មានអត្ថប្រយោជន៍ និងសក្តានុពលច្រើន យើងក៏គួរតែយល់ដឹងពីបញ្ហាប្រឈមនានា និងមានការប្រុងប្រយ័ត្នដើម្បីការពារខ្លួន។ អ្នកអាចជួយកាត់បន្ថយហានិភ័យទាំងនេះ និងធានាការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនាពេលអនាគតជាមួយ AI ដោយអនុវត្តស្របទៅតាមចំណុចដែលបានលើកឡើងខាងលើ៕

ដោយ​៖ តារា​


ចែករំលែក៖