ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចថាតើអ្វីទៅជា «ក្លោដ ឬ Cloud »?

ចែករំលែក៖

ភ្នំពេញ ៖ «ក្លោដ» សំដៅដល់បណ្តាញសកលនៃបណ្តាសេវូបករណ៍ (Servers) ដែលវាល់សេវូបករណ៍នីមួយៗមានមុខងាររបស់វាជាក់លាក់មួយ។ នេះជាការលើកឡើងពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ 

«ក្លោដ» មិនមែនជាអង្គភាពរូបវន្តឡើយ ប៉ុន្តែវាជួសមុខឲ្យបណ្តាញដ៏ធំទូលាយនៃសេវូបករណ៍ដែលស្ថិតនៅទីឆ្ងាយៗពីគ្នាជុំវិញពិភពលោកដែលពួកវាត្រូវបានតភ្ជាប់គ្នា និងបង្កើតជាមធ្យោបាយសម្រាប់ប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីឯកតៈ។

បណ្តាសេវូបករណ៍(Servers)ទាំងនោះ ត្រូវបានរៀបចំឡើងដើម្បីផ្ទុក និងគ្រប់គ្រងទិន្នន៏យ ដំណើរការកម្មវិធីអនុវត្ត(Application) ឬបញ្ជូនមាតិការ(Content) ឬសេវាកម្ម ដូចជាផ្សាយបន្តផ្ទាល់វីដេអូ វេបសារអេឡិចត្រូនិច(Web Mail) ផលិតផលការិយាល័យ សុសវែរ ឬបណ្តាញផ្សព្បផ្សាយសង្គម។

ជំនួសមុខឲ្យការលុកចូលទៅប្រើប្រាស់(ឆ្នូល)ឯកសារនិងទិន្នន័យ ពីកុំព្យូទ័រផ្ទៃក្នុង ឬកុំព្យូទ័របុគ្គល នោះអ្នកនឹងអាចលុកចូលទៅប្រើប្រាស់ឯកសារនិងទិន្នន៏យអនឡាញ ចេញពីអ៉ីនធើណេត រាល់ព័ត៌មាននឹងអាចរកបាននៅគ្រប់ទីកន្លែង ដែលអ្នកទៅ និងគ្រប់ពេលដែលអ្នកចង់។

 ធុរៈកិច្ចប្រើប្រាស់វិធីសាស្រ្តខុសៗគ្នាចំនួន៤ ដើម្បីដាក់ពង្រាយធនធានក្លោដ។ ក្លោដទាំងនោះ រួមមាន៖

១) «ក្លោដសាធារណៈ ឬ Public Cloud) ដែលចែករំលែកធនធាន និងផ្តល់សេវានៅលើអ៉ីនធើណេត។

២) «ក្លោដឯកជន ឬ Private Cloud» ជាក្លោដមិនចែករំលែក និងផ្តល់សេវានៅលើបណ្តាញអ៉ីនធើណេតឯកជនឡើយ ជាប្រភេទទទួលគ្រប់គ្រងផ្ទៃក្នុង។

៣) «ក្លោដកូនកាត់ ឬ Hybride Cloud» ជាក្លោដដែលចែករំលែកសេវារវាងក្លោដសាធារណៈ និងក្លោដឯកជន អាស្រ័យទៅលើគោលបំណងរបស់ពួកគេ។

៤) «ក្លោដសហគម ឬ Community Cloud» ជាក្លោដដែលចែករំលែកធនធានត្រឹមតែរវាងអង្គភាព ដូចជាជាមួយស្ថាប័នរដ្ឋាភិបាល៕

សព្វថ្ងៃមានប្រតិបត្តិករផ្តល់សេវាក្លោដធំៗកំពូលចំនួន ៣ គឺ 

១) Amazon Web Services (AWS), 

២) Microsoft Azure, and 

៣) Google Cloud Platform (GCP)៕

ដោយ ៖ សិលា


ចែករំលែក៖