ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុតមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺចុះធ្វើកំណត់ហេតុបិទការសាងសង់របងរំលោភយកដីចំណីអូរ របស់ក្រុមហ៊ុនចិននោះហើយ!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមមន្ត្រីជំនាញព្រមទាំងក្រុមការងារបច្ចេកទេសបានចុះធ្វើកំណត់ហេតុផ្អាកមិនអោយក្រុមហ៊ុនចិនសាងសង់របងរំលោភយកដីចូលអូរតាមសណ្តស្ទឹងព្រែកត្នោត។

ក្រុមមន្ត្រីជំនាញនិងក្រុមការងារបច្ចេកទេសខេត្តកំពង់ស្ពឺបានចុះផ្អាកក្រុមហ៊ុនចិនមួយកន្លែងដែលធ្វើរបងថ្ម ដែលជាសំណង់រឹងមិនទាន់មានច្បាប់អនុញ្ញាត រំលោភយកដីចំណីអូរនិងចូលក្នុងអូរ ស្ថិតនៅចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលបានសាងសង់របងដោយគ្មានច្បាប់អនុញ្ញាតកាលពីពេលកន្លងទៅ។

ក្រុមមន្ត្រីជំនាញបានចុះទៅផ្កាកក្រុមហ៊ុនចិននេះកាលពីរសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ជាបណ្តោះអាសន្ន។

លោក ឆុំ ស៊ីនណារ៉ា អនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ស្ពឺបានតម្រូវឲ្យម្ចាស់ដីផ្អាកការសាងសង់ជាបណ្តោះអាសន្នរង់ចាំមានច្បាប់អនុញ្ញាត។

លោកបានបន្តថា មូលហេតុនៃការផ្អាកនេះដោយសារក្រុមហ៊ុនចិនខាងលើមិនទាន់មានឯកសារ រួមមាន ១.ឯកសារកែប្រែប្រភេទដី ២.ឯកសារបង្រួមក្បាលដីនិងច្បាប់សាងសង់ ។

គួរបញ្ជាក់ផងដែរថា: អូរធម្មជាតិខាងលើនេះ មានការទទួលស្គាល់និងចុះបញ្ជីនៅមន្ទីរធនធានទឹកនិងមន្ទីរសុរិយោដី។ អូរនេះមានទំហំទទឹង ១១ម៉ែត្រ ចំណែកសំណងរឹងរបងថ្មដែលសាងសង់ រំលោភយកដីចំណីអូរនោះមិនទាន់មានចំណាត់ការនៅឡើយទេ រង់ចាំឆ្លង ថ្នាក់ដឹកនាំខាងលើសម្រេចសិន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖