ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះព្រោងព្រាត លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មកលើលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលពាក់ស្បែកជើង បាត់តា ក្នុងគ្រាដែលលោកចូលជួបលោកយាយលោកតា ក្រៅអារាមវត្ត «សាលាឆទាន» ។ ហើយគេបង្ហោះថា ៖ «ផ្កាយមួយមធ្យម ងំផ្កាយពីរ ចូលវត្តលោកយាយលោកតា ខំក្រាលកន្ទេលទទួលហើយ អ្នកធំគ្មានសុជីវធម៍ នៅអត់ដោះស្បែកជើងទៀត អស់លោកអើយមានអាណិត ចាស់ៗអាយុស្មើម្ដាយ អង្គុយបត់ជើងនឹងអត់ ?
ហើយកុំដើរបន្ទោស រឺធ្វើរបាយការណ៍កុហកទៀតណា ព្រោះអស់លោកអ្នកធំ ថតផ្សាយបង្ហោះយកបុង ហ្វ៊េសប៊ុកខ្លួនឯងទេ ហួសចិត្តណាស់» ។
សូមក្មួយៗ យុវជនជំនាន់ក្រោយ កុំធ្វើតាមគំរូមិនល្អនេះ 👍។
ពាក់ព័ន្ធករណីនេះ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ថា ៖ សូមជម្រាបជូនដល់អ្នកសារព័ត៌មានទាំងអស់ ករណីនេះគឺមិនស្ថិតនៅក្នុងវត្តទេ គឺជាសាលាឆទាន នៅក្រៅពីអារាមវត្ត សាមីខ្លួនលោកបានទៅជួយឧបត្ថម្ភ សាងសង់សម្រាប់ជាទីស្នាក់អាស្រ័យ ឬធ្វើបុណ្យ ធ្វើទានម្ដងម្កាល នោះទេ។ លោកបណ្ឌិតបន្តថា, ៖ ប៉ុន្តែដោយការភ្លេចភ្លាំងដោយស្ថានភាពណាមួយនោះ គឺនាំឱ្យលោកពាក់ស្បែកជើង ?.ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាន បញ្ជាក់លំអិត នៅបន្តិចទៀតនេះ សាមី ខ្លួននិងធ្វើការបញ្ជាក់ ជាលាយល័ក្ខអក្សរ ជាផ្លូវការ ជូនជាសាធារណៈ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយ សាមីខ្លួន បានគិតថាមិនត្រូវជាសមគួរប៉ុន្មាន គាត់នឹងធ្វើការសុំទោសជាសាធារណៈចំពោះ អ្វីដែលខ្លួនភ្លាំងភ្លាត់ដោយប្រការនេះ ៕
ដោយ ៖ សិលា