ព័ត៌មានទាន់ហេតុការណ៍៖

ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៣២លានរៀល ផ្តល់ជូនដល់គ្រួសារ សពនគរបាលចំនួន០៦នាក់

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៤។ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុមគ្រួសារសព និវត្តជនមរណៈ និងស្វាមីមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។ 

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារសពដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន ៖

១-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

២-លោកអនុសេនីយ៍ឯក ម៉ៅ រុំ (និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

៣-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល (និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ។

៤-លោកអនុសេនីយ៍ត្រី ជេប ប៉ិ (និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ។

៥-លោកអនុសេនីយ៍ត្រី ម៉ម ឈឿម

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

៦- លោកសាំង ជា ស្វាម៉ីលោកស្រីអនុសេនីយ៍ទោ តាន់ មុំ នាយរងផ្នែកការិយាល័យគ្រប់គ្រងការស្នាក់នៅ ទឹកប្រាក់២,០០០,០០០រៀល  (ពីរលានរៀល) ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរ បាលទាំង០៦រូប ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដែរ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖