ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ជាប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំណុះក្រសួងមហាផ្ទៃ។
យោងតាមអនុក្រិត្យរាជរដ្ឋាភិបាលសម្រេច៖
ប្រការ១ ..បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អត្តលេខ ៦៨២៨៩ ពីអគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
មាត្រា២..តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អត្តលេខ ៦៨២៨៩ ជាប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំណុះក្រសួងមហាផ្ទៃ។
មាត្រា៣..បទបញ្ញាត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៤…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា