ព័ត៌មានទាន់ហេតុការណ៍៖

Man Utd និង Man City ចង់បាន​ខ្សែ​ការពារ​ស្តាំ​ Frimpong ពី Leverkusen

ចែករំលែក៖

ក្លិបយក្សនៅអង់គ្លេសគឺ Manchester City និង Manchester United ចាប់អារម្មណ៍លើកីឡាករហូឡង់ Frimpong ដែលកំពុងបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ធ្លាប់ចូលរួមជាមួយ Celtic កាលពីឆ្នាំមុន ហើយឥឡូវនេះលេងឱ្យក្រុមជើងឯក Bundesliga Bayer Leverkusen។

Man Utd ក៏បានធ្វើទស្សនកិច្ចជាទៀងទាត់ដើម្បីមើលខ្សែការពាររូបនេះនៅឯក្លិប Bayer Leverkusen ជាកន្លែងដែលគាត់បានបញ្ចេញសមត្ថភាពយ៉ាងល្អនៅក្នុងការជួយក្រុមឆ្ពោះទៅកាន់ជើងឯក Bundesliga ជាលើកដំបូង។ Frimpong វ័យ២៣ឆ្នាំ មានលក្ខខណ្ឌផ្ទេរក្នុងតម្លៃ៣៥លានផោន ដែលអាចដំណើរការបានត្រឹមរដូវក្តៅនេះ បើទោះបីជាកិច្ចសន្យាមានរហូតដល់ឆ្នាំ២០២៨ក៏ដោយ។

Man City មើលឃើញថា ជាក្រុមដែលមានភាគរយខ្ពស់ និងមានសក្តានុពលក្នុងការនាំយកខ្សែការពារខាងលើមកចូលរួមក្រុមផងដែរ។ Frimpong ដែលបានចំណាយពេលឆ្នាំនៅ Celtic មុនពេលផ្លាស់ទៅអាល្លឺម៉ង់ក្នុងឆ្នាំ២០២១អាចលេងបានទាំងសងខាង ហើយ Bayer Leverkusen ក៏ធ្លាប់ដាក់គាត់ឲ្យលេងក្នុងខ្សែបម្រើផងដែរ។

Frimpong បានចំណាយពេលជាងមួយទសវត្សរ៍នៅក្លិបយុវជនរបស់ ManCity មុនពេលគាត់ផ្លាស់ទៅ Celtic ហើយការពិតគាត់នឹងត្រូវបានលេងក្នុងឈុតធំ និងទទួលបានការបណ្តុះបណ្តាលពីក្រុមថ្នាលរបស់ក្លិបនៅ Etihad ប៉ុន្តែគាត់បែរជាត្រូវលក់ចេញទៅលេងនៅលីកកំពូលស្កុតឡេនកាលពីឆ្នាំ២០១៩ទៅវិញ។

Frimpong បានស៊ុតបាល់បញ្ចូលទី១១គ្រាប់ជាមួយនឹងការបញ្ជូនបាល់ជាច្រើនក្នុងរដូវកាលដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Leverkusen ។ ក្នុងរដូវកាលថ្មីរបស់ Man Utd មើលឃើញថា Frimpong មានទម្រង់ល្អឥតខ្ចោះទាក់ទងនឹងអាយុ និងតម្លៃខ្លួន។ គាត់បានស៊ុតបញ្ចូលទីបានច្រើនជាងខ្សែប្រយុទ្ធ Marcus Rashford នៅរដូវកាលនេះ ដែលស៊ុតបានតែគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនដងប៉ុណ្ណោះ

ទោះបីជាក្រុមម្ចាស់ជើងឯករបស់អាឡឺម៉ង់ចង់រក្សាគាត់ក៏ដោយ ក៏ពួកគេនឹងគ្មានអំណាច ប្រសិនបើក្លប Manchester ណាមួយហ៊ានដាក់តម្លៃខ្ពស់នោះ។ United កំពុងសម្លឹងមើលការពង្រឹងខ្សែការពាររបស់ពួកគេនៅរដូវកាលក្រោយក្រោមការដឹកនាំរបស់ម្ចាស់ថ្មីគឺលោក Sir Jim Ratcliffe ។

ក្រុមរបស់លោក Erik ten Hag បច្ចុប្បន្នកំពុងប្រជែងជាមួយក្រុម Tottenham និង Aston Villa ដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទាំង១ក្នុងការបានកៅអីChampions League របស់ពួកគេសម្រាប់យុទ្ធនាការបន្ទាប់។ បច្ចុប្បន្នពួកគេកំពុងតាមពីក្រោយ១១ពិន្ទុពីក្រុម Aston Villa បន្ទាប់ពីខកចិត្ត ជាមួយ Brentford កាលពីថ្ងៃសៅរ៍

ដោយ៖ ភារៈ(រូបភាព ៖ the sun)


ចែករំលែក៖