ព័ត៌មានទាន់ហេតុការណ៍៖

Tottenham តាមត្រឹមស្មើ West Ham ខណៈឱកាសប្រជែង Top 4 នៅតែមាន

ចែករំលែក៖

អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham លោក Ange Postecoglou បាននិយាយថា គាត់ចង់ឲ្យក្រុមមានទំនុកចិត្តដើម្បីគ្រប់គ្រងការលេង បន្ទាប់ពីក្រុមបានប្រកួតស្មើក្រុមម្ចាស់ផ្ទះ West Ham ១ទល់១កាលពីរាត្រីថ្ងៃទី២ មេសា ដែលធ្វើឲ្យក្រុមនេះកាន់តែមានគម្លាតពិន្ទុក្នុងការប្រជែងយកតំណែងកំពូលទាំង៤ (Top 4)។

គ្រូបង្វឹកក្រុម Spurs មានការខកចិត្តជាខ្លាំង ខណៈដែលក្រុមរបស់គាត់បាត់បង់ឱកាសដើម្បីឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Premier League កំពូលទាំង៤នេះនៅឯកីឡដ្ឋាន London ដែលលិចដោយទឹកភ្លៀង។

ការស៊ុតបញ្ចូលទីរបស់ Brennan Johnson បានជួយឱ្យក្រុមមាន់ខ្នាយមាសនាំមុខក្រោយលេងបានត្រឹម៥នាទី ប៉ុន្តែក្រុមញញួរធំបានតាមស្មើវិញ នៅពេលដែល Kurt Zouma បានតែតបាល់បញ្ចូលទីពីការស៊ុតចេញពីជ្រុង។ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​ការ​ខិត​ខំ​ ប៉ុន្តែ​នៅតែមិនអាចស្វែងរកជ័យជម្នះបានទោះបីជាមានការគ្រប់គ្រងបាល់រហូតដល់៦៨%ក៏ដោយ ក្រុម Spurs ស៊ុតបានចំគោលដៅតែ៤ដងប៉ុណ្ណោះ រួមទាំងការស៊ុតបញ្ចូលទីដំបូងរបស់ Johnson និង Destiny Udogie ស៊ុតបញ្ចូលទី ប៉ុន្តែត្រូវអ្នកចាំទីក្រុមម្ចាស់ផ្ទះ Lukasz Fabianski រារាំងបានក្នុងតង់ទីពីរ។

ក្រុម Tottenham ចង់ស្វែងរកជ័យជម្នះបន្ថែមទៀត ដែលត្រូវការដើម្បីយកឈ្នះក្រុមលេខ Aston Villa ដែលនឹងត្រូវជួបជាមួយក្រុម Manchester City នៅថ្ងៃពុធនេះនៅឯកីឡដ្ឋាន Etihad ។

ក្រុមរបស់លោក Postecoglou នៅតែឈរនៅលេខរៀងទីដោយមានពិន្ទុតាមពីក្រោយក្រុម Aston Villa។ ចំណែកក្រុមរបស់លោក Moyes ឥឡូវនេះបានបណ្តោយឱ្យរបូត៥៥ គ្រាប់ក្នុងលីកនៅរដូវកាលនេះដែលជាចំនួនដូចគ្នាទៅនឹងឆ្នាំ២០២២២០២៣ទាំងមូល ហើយមិនមាន Clean Sheet ក្នុង១១ប្រកួត។

ក្រុមញញួរធំ West Ham បន្តឈរនៅលេខរៀងទីខណៈដែល Newcastle និង Wolves បរាជ័យក្នុងការឈ្នះ និងយកឈ្នះលើក្រុមរបស់លោក David Moyes ក្នុងតំបន់ដែលអាចកក់កៅអីវគ្គជម្រុះ Europa Conference League

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖