ខេត្តស្ទឹងត្រែង ៖ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំទទួលគណៈប្រតិភូខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឡេ ង៉កទន អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
សូមបញ្ជាក់ថា ៖ កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀល ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង។
នេះជាការអញ្ជើញមកសម្ដែងការគួរសម សំណេះសំណាលការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តស្ទឹងត្រែង ៕
ដោយ ៖ សិលា