ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត យក់​ សម្បត្តិ​ ដឹកនាំគណៈប្រតិភូ ទៅទស្សនៈកិច្ចសិក្សា​ នៅទីក្រុងម៉ែលប៊ន​ និងទីក្រុងស៊ីដនី​ ចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២៤​

ចែករំលែក៖

ប្រទេសអូស្រ្តាលី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួងសុខាភិ​បាល បានដឹកនាំគណៈប្រតិភូ ទៅទស្សនៈកិច្ចសិក្សា​ នៅទីក្រុងម៉ែលប៊ន​ និងទីក្រុងស៊ីដនី​ ចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២៤​ ដែលមានការចូលរួមរបស់​ លោកស្រី Ha Nguyen ប្រធានក្រុមដឹកនាំរបស់​ធនាគារពិភពលោក​(Task Team Leader of World Bank) លោកស្រី​ លី​ ណារ៉េត​ អ្នកគ្រប់គ្រងផ្នែកសុខភាព​ នៃធនាគារពិភពលោក​ លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត​ ហុក​ គឹមចេង​ អគ្គនាយកបច្ចេកទេស​សុខាភិបាល​ និងមន្រ្តីជំនាញ​ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ ចំនួន៤រូប​ តំណាង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ផងដែរ ព្រមទាំងលោកស្រី​ Karen Johnson ទីប្រឹក្សា​  ធនាគារពិភពលោក​ (laboratory expert)​ និងជាអ្នកសម្របសម្រួលដំណេីទស្សនកិច្ចនេះ។ 

ក្នុងរយៈពេលមួយអាទិត្យនៃទស្សនកិច្ចសិក្សា​ គណៈប្រតិភូ​ បានទៅសិក្សាស្វែងយល់នៅមន្ទីរពិសោធន៍ Doherty នៃសាកលវិទ្យាល័យម៉ែលប៊ន​ និង​Bernet​ នៃសាកលវិទ្យាល័យ​ Monarsh នៃទីក្រុងម៉ែលប៊ន​ ព្រមទាំងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ​ Westmead​ មន្ទីរពិសោធន៍​ Centanery នៃសាកលវិទ្យាល័យ​ Western Sydney​ និង​មន្ទីរពិសោធន៍​ Kirby​ នែសាកលវិទ្យាល័យ​ New South Wale នៃទីក្រុងស៊ីដនី។ 

នៅតាមទីតាំងនីមួយៗ​ ដែលគណៈប្រតិភូបានទៅទស្សនកិច្ច​ យេីងបានសិក្សាស្វែងយល់អំពីការរៀបចំ​បង្កេីត ដំណេីរការ​ ការគ្រប់គ្រង​ និងការថែទាំជួសជុល​មន្ទីរពិសោធន៍កម្រឹត៣​ (Biosafety Laboratory Level 3- BSL3) រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ ច្បាប់​ គោលនយោបាយ​ និងគោលការណ៍ណែនាំប្រតិបត្តិ​ និងធនធានមនុស្ស។ លេីសពីនេះយេីងបានស្វែងយល់ពីបញ្ហាប្រឈមដែលអាចកេីតមានឡេីង​ ដេីម្បីយកមកអនុវត្តបង្កេីតមន្ទីរពិសោធន៍កម្រឹត៣​ ដែលក្រសួងសុខាភិបាលកំពុងរៀបចំនៅវិទ្យាស្ថានសុខភាពសាធារណៈ ដោយបច្ចុប្បន្ននេះ​ យេីងមានមន្ទីរពិសោធន៍កម្រឹត២​ កំពុងដំណេីរការ។ ការពង្រីកសមត្ថភាពមន្ទីរពិសោធន៍​ ពី​កម្រឹត២ទៅកម្រឹត៣​ សម្រាប់ត្រៀមឆ្លេីយ​តប​ទប់ស្កាត់ការរាតត្បាតជាសាកលដែលអាចកេីតឡេីងជាយថាហេតុ​ នាពេលអនាគត​ និងដេីម្បីសម្រេចឱ្យបានជ្រុងមួយ​ ស្តីពីការលេីកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ​ នៃយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១​ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់​ និងរស់រវេីក​របស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

 ជាលទ្ធផល​ គណៈប្រតិភូបានរៀនសូត្រដកស្រង់បទពិសោធន៍​ពីការបង្កេីត​ដំណេីរការ​ និងគ្រប់គ្រងមន្ទីរពិសោធន៍កម្រិត៣ ដេីម្បីអភិវឌ្ឍមន្ទីរពិសោធន៍កម្រិត៣​នៅកម្ពុជា​ ដែលជាមន្ទីរពិសោធន៍ស្តង់ដារ​អន្តរជាតិ​ និងការទទួលស្កាល់ដោយអន្តរជាតិ​ ដេីម្បីត្រៀមលក្ខណៈឆ្លេីយតបបន្ទាន់ក្នុងករណីមានការរាតត្បាតជំងឺឆ្លងជាសកលដែលអាចកេីតឡេីងជាយថាហេតុនាពេលអនាគត ៕

ដោយ ៖ សិលា


ចែករំលែក៖