ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែមេសា ឆ្នាំ២០២៤នេះ បាបង្ហាញពីលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៩៨គ្រឿង (រថយន្ត ចំនួន២៤គ្រឿង, ម៉ូតូ ចំនួន៧៤គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៥១គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៦នាក់
-អ្នកបើកបររថយន្ត ចំនួន១៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣២គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២១នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់
២.បទល្មើសផ្សេងៗ ចំនួន៤៧គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៤៤នាក់
-ម៉ូតូបញ្ច្រាស់ទិស ចំនួន០៣ គ្រឿង៕
ដោយ៖ តារា