ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារ លើវិស័យព័ត៌មានក្នុងភូមិសាស្ដ្រខេត្តប្រមាណជាង ៣០នាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារ លើវិស័យព័ត៌មានក្នុងភូមិសាស្ដ្រខេត្តប្រមាណជាង ៣០នាក់ ដែលរៀបចំឡើងនៅក្នុងបរិវេណមន្ទីរព័ត៌មាន ខេត្តព្រះវិហារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹក នាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ មន្ដ្រីរាជការ មន្ដ្រីកិច្ច សន្យា នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។

ការជួបជុំនេះ ធ្វើឡើងនៅនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ។ ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្ងៃនេះ បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀងត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកថា ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ វានឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែមិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬក៏ដើម្បីយកប្រជាប្រិយភាពនោះឡើយ។

ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីក៏បានបន្តថា ៖ រាជរដ្ឋាភិបាលអាណត្តិទី ៧ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ា ណែតជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយរយៈពេល៧ខែមកនេះរាជរដ្ឋាភិបាលដែលបានប្រសូតចេញ ក្រោមការដឹកនាំ សម្ដេចធិបតីបានដាក់ចុះគោលនយោបាយជាអតិភាព និងវិធានការគន្លឹះជាច្រើន នូវដំណើរប្រក្រតីភាពសង្គមយើងក៏ដូចជាការបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន បន្តពីសម្ដេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានីតិកាលទី៥៕

ដោយ ៖ សិលា


ចែករំលែក៖