ភ្នំពេញ ៖ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧៥ អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់នាវេលាម៉ោង២២និង២៤នាទីថ្ងៃទី១៣មេសា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។
នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឆ្នាំទី១ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរត្រូវបានរៀបចំអោយមានភាពអធិកអធមកាន់តែផុលផុសនិងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋតាមរយះការរៀបចំអោយមានសង្គ្រាន្តនៅគ្រប់ទីកន្លែងតាំងសង្គ្រាន្តវត្តភ្នំ ក៏ដូចសង្គ្រាន្តតាមខណ្ឌ ទាំង១៤ សង្កាត់ទាំង១០៥ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយយ៉ាងរីករាយ។
បច្ចុប្បន្ននេះក្រោមការដឹកនាំអភិវឌ្ឍន៏ដោយឯកឧត្ដឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការអភិវឌ្ឍន៏ទីក្រុងបោះជំហានទៅមុខហួសពីការស្មាន។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយះពេល៣ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ នឹងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុង ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យការ បើកបរត្រូវគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានគិតគូទៅលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបសាធារណះក្នុងរាជធានីភ្នំពេញរួមទាំងលើកកំពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គីភ័យផងដែរធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដំណើរការទៅដោយក្តីសប្បាយរីករាយនិងសុំពរជ័យពីទេវតាឆ្នាំថ្មីព្រះនាមហោធរទេវី សំរាប់ឆ្នាំថ្មីនេះ៕
ដោយ ៖ សំរិត