ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់

ចែករំលែក៖

នៅល្ងាចថ្ងៃទី ១០ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ការបាញ់ប្រហារមួយបានកើតឡើងនៅខាងក្រៅផ្ទះល្វែងមួយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ រួមទាំងកុមារផងដែរ។
យោងតាមរបាយការណ៍មេប៉ូលិសក្រុង Washington លោក Metropolitan Pamela Smithបានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានចេញពីឡាន ហើយបានបាញ់រះនៅតាមដងផ្លូវ។ ប៉ូលិសជឿថា មានខ្មាន់កាំភ្លើងពីរនាក់ជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនេះ។ មនុស្ស៦នាក់ត្រូវគ្រាប់កាំភ្លើងក្នុងនោះមានមនុស្ស១នាក់ស្លាប់នៅនឹងកន្លែង ។
មេប៉ូលិស Pamela Smith បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសកំពុងស្វែងរករថយន្តម៉ាក Toyo មួយគ្រឿងមានស្ទីគ័រ UNK ពណ៌ខ្មៅ និងកង់ពណ៌ខ្មៅ។ យោងតាមរបាយការណ៍របស់ប៉ូលិស “ផ្អែកលើព័ត៌មានបឋម ជនសង្ស័យបានចេញពីរថយន្ត ហើយ ‘ចាប់ផ្តើមបាញ់ចូលទៅក្នុងហ្វូងមនុស្ស’ នៅខាងក្រៅ” ។
បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះ ហើយបុរស២នាក់ ស្ត្រីម្នាក់ និងក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
ការបាញ់ប្រហារនៅសហរដ្ឋអាមេរិកតែងតែកើតមានជាញឹកញាប់នៅក្នុងព្រះវិហារ សាលារៀន ហាងទំនិញ តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ អាផាតមិន អន្តេវាសិកដ្ឋាន និងពិធីជប់លៀងគ្រួសារ។
កន្លងមកក្នុងខែមីនា ឆ្នាំនេះ មានការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរមួយបានកើតឡើងនៅឯក្បួនដង្ហែក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សជាង២០នាក់រងរបួស និងសម្លាប់មនុស្ស១នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ ABC NEWS


ចែករំលែក៖