ភ្នំពេញ ៖ លោក Erwin Van Delzen អតីតទាហានអ៊ុនតាក់ក្នុងឆ្នាំ១៩៩៣ កាលវ័យ១៨ឆ្នាំ លោកបានស្គាល់ពីទឹកដីកម្ពុជាយ៉ាងច្បាស់ អំឡុងឆ្នាំ១៩៩៣ដល់ឆ្នាំ២០២៤មានការអភិវឌ្ឍផ្លាស់ប្តូរមុខមាត់ រីកចម្រើនដល់កម្រិតណា នាសម័យសន្តិភាពនេះ។
ជាមួយកូនប្រុស២នាក់ អង្គុយអមសងខាងគាត់ គឺរូបថតមួយសន្លឹកនេះពោរពេញដោយអត្ថន័យ ដោយគាត់សរសេរថា ៖ ឆ្នាំ ១៩៩៣ ខ្ញុំបានមកដល់ទីនេះដើម្បីបំពេញការងារឱ្យអ៊ុនតាក់ កាលនោះខ្ញុំមានអាយុ១៨ឆ្នាំ។
លោក Erwin Van Delzen អតីតទាហានអ៊ុនតាក់បានបន្តថា ៖ ឆ្នាំ២០២៤ ខ្ញុំបានមកដល់ទីនេះសាជាថ្មីជាមួយកូនប្រុសខ្ញុំទាំងពីរ អាយុ ១៧ និង១៨ឆ្នាំ។
សូមបញ្ជាក់ថា ៖ សំណេរដ៏មានអត្ថន័យរបស់អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ៕
ដោយ ៖ សិលា