ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ពាក់​មួក​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ និងបានកើតឡើងចំនួន ០៥លើក។ 

ករណី​គ្រោះថ្នាក់ចរាចរណ៍​ បានកើតឡើងចំនួន ០៥លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០១នាក់), រងរបួសសរុប ១០នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០២នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) និងងងុយ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០៥នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖