ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៤ ឧសភា ចំនួន ២៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៦ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៦នាក់ រួមមាន ៖

ជួញដូរ ៥ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៧ករណី ឃាត់ ៣៤នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែឧសភា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៧៣៨,៣៧ក្រាម។

-មេតំហ្វេតាមីន(Wy)= ៣៤,៧២ក្រាម។

-កេតាមីន(Ke)= ១៥,២៥ក្រាម។

-អុិចស្តាសុី(mdma)= ៤០៩,៦៣ក្រាម។

-កញ្ឆា = ៥,៧២ក្រាម។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ០,៩១ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,២៥ក្រាម និងWy ២៥,១៧ក្រាម។

៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ អនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ៤២,៦៨ក្រាម។

៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់  ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់ ចាប់យកIce ២,៧៧ក្រាម។

៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៤ក្រាម។

៦ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦២៤,៧៤ក្រាម, Ke ១៤,១៩ក្រាម, ៤០៧,៥៣ក្រាម និងកញ្ឆា ៥,៧២ក្រាម។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ០,១៥ក្រាម។

៨ / ឧត្តរមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់។

៩ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៥ក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,១១ក្រាម។

PM : ២អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកWy ៩,៥៥ក្រាម, Ke ១,០៦ក្រាម និងMDMA ២,១០ក្រាម។

២ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤៤,៦២ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖