ភ្នំពេញ ៖ «សហគមន៍កសិកម្មទំនើប»នឹងដើរតួនាទីជួយកាត់បន្ថយភាពស្រពេចស្រពិលក្នុងការទទួលបាននូវវត្ថុធាតុជាកសិផលយកទៅកែច្នៃបន្ត តាមរយៈការប្រមូលផ្តុំកសិករតូចៗដែលស្ថិតនៅរ៉ាយប៉ាយនៅផ្នែកខាងដើមខ្សែនៃច្រវ៉ាក់តម្លៃ និងចងក្រងគ្នាឱ្យទៅជាបាច់ៗធំៗ ធានាបាននូវការផ្គត់ផ្គង់មួយដែលមានស្ថេរភាពច្បាស់លាស់ ព្រមទាំងអាចកាត់បន្ថយហានិភ័យពាណិជ្ជកម្មតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ នេះគឺជាបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បា លើកឡើងថា ៖ ធ្វើយ៉ាងដូច្នេះ យើងនឹងអាចលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនលើការកែច្នៃកសិផលក្នុងស្រុកមុនធ្វើការនាំចេញ តួយ៉ាងដូចជាដំណាំស្រូវ និងគ្រាប់ស្វាយចន្ទី និងទទួលបានតម្លៃបន្ថែមជាច្រើនទៀត ដែលនឹងផ្តល់ជាប្រយោជន៍ទៅដល់កំណើននៃសេដ្ឋកិច្ចជាតិ។ សហគមន៍កសិកម្មទំនើប។
លោកបន្តថា ៖ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ-Dynamics of Stakeholder System» នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ស្តែងឱ្យឃើញតាមរយៈរដ្ឋមន្ត្រី៣រូប ចាប់ដៃគ្នារួមសហការដឹកនាំដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន សំយោគធនធានរួមគ្នា និងតម្រង់ទិសអាទិភាពក្នុងគោលដៅតែមួយ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅតាមទីជនបទឱ្យមានប្រសិទ្ធភាពបំផុត ៕
ដោយ ៖ សិលា