ព័ត៌មានទាន់ហេតុការណ៍៖

Man Utd កាន់តែពិបាកក្នុងការប្រជែងយក Top 5 ក្រោយបរាជ័យយ៉ាងអាម៉ាសក្នុងទឹកដី Crystal Palace

ចែករំលែក៖

ក្រុម​ម្ចាស់ផ្ទះ Crystal Palace បាន​បញ្ចប់​ការ​ប្រកួត​លីក​ជា​លើក​ទី​លើ​ក្រុម Manchester United ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះដ៏ត្រចះត្រចង់ ៤ទល់០នៅទឹកដី Selhurst Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ឧសភានេះ។

Michael Olise រកបានគ្រាប់បាល់ដំបូងពីការស៊ុតពីចម្ងាយ ដើម្បីឱ្យក្រុមរបស់លោក Oliver Glasner នាំមុខបន្ទាប់ពីលេងបាន១២នាទី។ កីឡាករ Jean-Philippe Mateta បានបំប៉ោងសំណាញ់ទីគ្រាប់ទី២ នៅនាទីទី៤០ ដើម្បី​បញ្ចប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់ទី៦​របស់​គាត់​ជាប់​ៗ​គ្នា។

Tyrick Mitchell ស៊ុតពីចម្ងាយរកបានគ្រាប់បាល់ទី៣ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អដោយ Adam Wharton នៅនាទីទី៥៨ ហើយកីឡាករវ័យក្មេងសញ្ជាតិបារាំង Olise បានសម្រេចគ្រាប់បាល់ទី៤ក្នុងការប្រកួតនេះ បន្ទាប់ពីការបង្កកំហុសដោយ Casemiro ដើម្បីបញ្ជូនបាល់ឱ្យអ្នកចាំទី Onana ហើយត្រូវបាន Olise ឆក់យកបាល់បានស៊ុតបំប៉ោងសំណាញ់ទីតែម្តងនៅនាទីទី៦៦។

ក្រុមបិសាច​ក្រហមបច្ចុប្បន្ននេះ​បាន​ដាក់​ក្នុង​ទម្រង់​លេង​ដ៏​អាក្រក់​បំផុត​មួយ​នៃ​រដូវ​កាល ដោយបានបរាជ័យជាមួយនឹងការធ្លាយគ្រាប់បាល់ចាប់ពី២គ្រាប់ឡើងទៅ ហើយសម្រាប់លទ្ធផលដ៏អាក្រក់នេះ បានធ្វើឲ្យក្រុម Man Utd ពិបាកក្នុងការប្រជែងយកតំណែង Top 5 ដែលជាតំណែងក្នុងការកក់កៅអីនៅ Europa League រដូវកាលក្រោយ។

ជាមួយនឹង​ការ​ប្រកួតបន្ទាប់ជាមួយក្រុមខ្លាំង Arsenal ក្រុម Man Utd ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដើម្បី​ចៀសវាង​ការ​វាយបក​ផ្សេង​ទៀត។ នៅដំណាក់កាលមួយក្នុងរដូវកាលនេះ ក្រុមរបស់លោក Ten Hag មើលទៅហាក់ដូចជាកាន់តែឆ្ងាយជាមួយនឹងការប្រជែងក្នុងក្រុមកំពូលតារាងទាំង៤ ដែល Aston Villa ស្ថិតនៅលេខ៤ សម្រាប់កៅអីក្នុងក្របខ័ណ្ឌ Champions League ហើយក្តីស្រមៃនេះកាន់តែខ្សត់ទៅៗ ដោយបន្តចាញ់រហូតដល់១៣ពិន្ទុឯណោះ។

Man Utd ត្រូវតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខក្នុងក្របខ័ណ្ឌ Premier League ដើម្បីធានាបាននូវការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Europa Conference League ឬផ្តួលក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ដើម្បីដណ្តើមបានកៅអីក្នុងក្របខ័ណ្ឌ Europa League

ជ័យជម្នះមួយលើកក្នុងចំណោមប្រាំពីរបានធ្វើឱ្យ Man United ធ្លាក់ពីតារាងទៅចំណាត់ថ្នាក់ទី ហើយការប្រកួតរបស់ពួកគេមិនងាយស្រួលជាមួយ Arsenal ទៅលេង Old Trafford នៅថ្ងៃអាទិត្យនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖