ភ្នំពេញ ៖ បាក់ដើមអំពិលធំមួយដើម រលំសង្កត់លើបង្គោលភ្លើងបណ្ដាលឱ្យបាក់ តែមិនបានឱ្យបះពាល់ដល់អ្នកធ្វើដំណើរនោះឡើយ។
សូមបញ្ជាក់ថា ៖ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមណ្ដោយផ្លូវលេខ២៤០ ក្បែរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានចុះដល់ទីតាំងផ្ទាល់ និងបានទំនាក់ទំនងទៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យជួយចុះកាត់ដើមអំពិលចេញ និងជួសជុលបង្គោលភ្លើងឡើងវិញ កុំឱ្យមានការកកស្ទះចរាចរណ៍។
ពិតជាសំណាងដែរ ខណៈមិនបណ្តាលឱ្យមនុស្សគ្រោះថ្នាក់ សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្ន៕
ដោយ ៖ សហការី