ព័ត៌មានទាន់ហេតុការណ៍៖

តើអ្វីទៅជា «មាត់ច្រកទូទាត់សងប្រាក់ ឬ Payment Gateway»?

ចែករំលែក៖

ភ្នំពេញ ៖ «មាត់ច្រកទូទាត់សងប្រាក់» គឺជាថ្នាលបច្ចេកវិទ្យាដើរតួជាអន្តរការីនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុអេឡិចត្រូនិច។ នេះជាការបញ្ជាក់ពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ 

លោកលើកឡើងថា ៖ វាជួយឱ្យធ្វើអ្វីមួយបានដោយផ្ទាល់ខ្លួន និងធុរកិច្ចអនឡាញដើម្បីទទួល ដំណើរការ និងគ្រប់គ្រងមេតូដឬវិធីសាស្រ្តទូទាត់សងប្រាក់នានា ដូចជា បណ្ណឥណពន្ធ បណ្ណឥណទាន និងកាបូបលុយឌីជីថលប្រកបដោយសន្តិសុខនិងប្រសិទ្ធភាព។

ហេតុអ្វីបានជាយើងត្រូវការប្រើប្រាស់ «មាត់ច្រកទូទាត់សងប្រាក់»?

«មាត់ច្រកទូទាត់សងប្រាក់» មិនត្រឹមតែជួយឱ្យធ្វើអ្វីមួយនៅក្នុងប្រតិបត្តិការអនឡាញប៉ុណ្ណោះទេ តែវាក៏បង្កើនផងដែរនូវប្រតិបត្តិការធុរកិច្ចទូទៅ តាមរយៈការផ្តល់នូវសន្តិសុខ និងដំណើរការកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់បទពិសោធន៍របស់អតិថិជន និងជួយឲ្យពិភពលោកមានបាន ហើយវាជាឧបករណ៍ដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថល៕

ដោយ ៖ សិលា


ចែករំលែក៖