ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការចុះអនុវត្ត(ដីកាបង្គាប់ឲ្យចាប់ខ្លួន)របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកនេះ ថ្ងៃពុធ ៨កើ ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

 លោក ឧត្ដមសេនីយ៍ត្រី ឲ្យដឹងទៀតថា ជនជាប់ចោទឈ្មោះ ញ៉ុល ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្ថានភាពគ្រួសារ(លីវ)មុខរបរ មិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។ ជនជាប់ចោទ(ញ៉ុល ស៊ីណាត)ជាប់ចោទ ពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅលើកំណាត់ផ្លូវកៅស៊ូ ខាងត្បូងខ្លោងទ្វារវត្តបន្ទាយក្រោម ស្ថិតនៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នាកន្លងទៅ ។

 លោក បញ្ជាក់បន្ថែមទៀតថា ជនត្រូវចោទកម្លាំងបានអនុវត្តឡើង ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ហើយបានបំពេញនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់រួចរាល់ហើយ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖