ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគាំទ្រ បន្លែ ផ្លែឈើ ក្នុងស្រុក ដើម្បីជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។
ការអំពាវនាវរបស់លោកស្រីបណ្ឌិត បានធ្វើឡើងតាមរយៈបណ្តាញសង្គមនាល្ងាចថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ។
សារអំពាវនាវនេះ បានភ្ជាប់ជាមួយរូបស្ត្រីវ័យចំណាស់ ត្រកង សណ្តែកកួរមួយបាច់ធំ ហើយសណ្តែកកួរ កំពុងផ្ទុះការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរលើបណ្តាញសង្គម ខណៈតម្លៃកំពុងឡើងខ្ពស់។
សូមបញ្ជាក់ថា ៖ ទិញបន្លែដាំដោយដៃកសិករខ្មែរ! បានទាំងការចូលរួមជួយលើកទឹកចិត្តប្រជាកសិករយើង នឹងទទួលបានបន្លែធម្មជាតិ ក្នុងការយកមកទទួលទាន។
នេះគឺជាយុទ្ធនាការផ្សព្វផ្សាយពីបន្លែផ្លែឈើខ្មែរ លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទិញ និងញ៊ាំបន្លែផ្លែឈើក្នុងស្រុកឱ្យបានច្រើនជាងមុន។ ទាំងអ្នកទិញ អ្នកលក់ និងកសិករទាំងអស់ សុទ្ធតែអាចចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីគាំទ្រ និងអបអរវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជារបស់យើង ៕
ដោយ ៖ សិលា