ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ ជូនដំណឹងស្តីពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ដោយ តម្រូវឱ្យបងប្អូនពលករកម្ពុជាដែលមានបំណងធ្វើដំណើរចេញ-ចូលប្រទេសថៃ បំពេញពាក្យស្នើសុំ និងបង់ ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) នៅតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឬតាម ការិយាល័យអន្តោប្រវេសន៍នៅតាមបណ្តាខេត្តក្នុងប្រទេសថៃដែលបងប្អូនកំពុងស្នាក់នៅ មុនធ្វើដំណើរចេញពី ប្រទេសថៃ ដើម្បីរក្សាសុពលភាពទិដ្ឋាការការងាររបស់បងប្អូន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកស្ថានទូតព្រះរាជាណាចក្រកម្ពុជា/អនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈទូរស័ព្ទលេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៦២ ០៨៩ ៨៩១៨ និង +៦៦ ៩២ ២៩៩ ០១៣៣ ឬមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧” ឬលេខទូរស័ព្ទ ០៩៧ ៩២០ ២០២៣ ឬក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrant Worker។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស បងប្អូនពលករកម្ពុជាដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយការទទួល ខុសត្រូវខ្ពស់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖