ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេគំនូសសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តើអ្នកដឹងទេគំនូសសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

១. គំនូសសញ្ញាព្រួញទៅមុខត្រង់ និងបត់ឆ្វេង (TURN LEFT AND STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ និងបត់ឆ្វេង ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់ និងបត់ទៅឆ្វេងតែប៉ុណ្ណោះ។

២. គំនូសសញ្ញាព្រួញទៅមុខត្រង់ (STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការ៕

ដោយ​៖ តារា​


ចែករំលែក៖