ខេត្តកណ្តាល ៖ នៅថ្ងៃសៅរ៍ ៣រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម អមដំណើរ ដោយ លោកថ្នាក់ដឹកនាំ មន្ត្រី បច្ចេកទេស ក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកណ្តាល បាន អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធស្រោចស្រពនិង ការពារទឹកជំនន់ស្ទឹងព្រែកត្នោត និងគម្រោងប្រព័ន្ធ ដោះទឹក និង ពង្វាងទឹក ចេញពី ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ខេត្តកណ្តាល ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ នៃ គម្រោង ប្រព័ន្ធ ស្រោចស្រព និង ការពារទឹកជំនន់ ស្ទឹងព្រែកត្នោត ដែល ធ្វើការស្តារស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោម ចាប់ពី ខាងកើ តផ្លូវ ជាតិ លេខ៣។ គិតរហូត មកដល់ ពេលនេះ វឌ្ឍនភាពការងារសម្រេច បាន ប្រមាណ ៩៥% ដែលក្នុងនោះ មាន ៖ ទី១)ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២) ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយ រៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣) ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧ គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និង ទី៤) រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅ កំលុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
ជាមួយគ្នា នេះដែរ លោករដ្ឋមន្ត្រី ក៏បានចុះពិនិត្យ វឌ្ឍនភាព ការងារស្តារព្រែកពាមសត្ថានៃ គម្រោង ដោះទឹក និង ពង្វាងទឹកចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ដែល គិតចាប់ពីបឹងតាមោករហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែងប្រមាណ ១៩គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ និង ស្រុកពញាឮ ខេត្តកណ្តាល ។គម្រោងនេះ បានចាប់ផ្តើមអនុវត្ត នៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៣ គិតរហូត មកដល់ ពេលនេះ វឌ្ឍនភាពការងារសម្រេច បាន ប្រមាណ ៦៥%ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ ២០២៤ ខាងមុខ។
សូមបញ្ជាក់ ថា គម្រោង ប្រព័ន្ធ រំដោះទឹកជំនន់ទឹកភ្លៀង សម្រាប់ បញ្ចៀសការ ជន់លិច នៅ ភូមិសាស្រ្ត រាជធានីភ្នំ ពេញត្រូវ អនុវត្តជា បីជំហាន ក្នុងនោះជំហានទី១ និង ទី២ គម្រោងការងារដែលត្រូវអនុវត្តមាន ទី១) ការងា រ កែលម្អ ស្ទឹង តូច ប្រវែង ៥១គីឡូម៉ែត្រ ទី២) ស្ទឹងក្រោម ទន្លេបាទី ប្រវែង ៧ គីឡូ ម៉ែត្រ ទី៣) ប្រឡាយជើងឯកបីខ្សែ ប្រវែង ២៧ ,៥គីឡូម៉ែត្រ ទី៤) ប្រឡាយ ៥៩ និង ៩០ ប្រវែង ១៨,៨ គីឡូម៉ែត្រ ទី៥) ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង ៣៤គីឡូម៉ែត្រ ទី៦) ព្រែកពាមសត្ថា ប្រវែង ១៨,៧គីឡូម៉ែត្រ ទី៧) ប្រឡាយរលាំងជ្រៃ-ស្លាគូប្រវែង ៥៨,៤៥គីឡូម៉ែត្រ និង ទី៨) ប្រឡាយ អូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃ ខាងជើង មកដល់បឹងតាមោក ប្រវែង ២៧, ៧ គីឡូម៉ែត្រ ។
លោករដ្ឋមន្ត្រី បានថ្លែង នូវការ កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព ការងារដែលសម្រេចបាន ព្រមទាំងបាន ណែនាំដល់ ក្រុម ការងារ បច្ចេកទេសសាងសង់ ឱ្យ បន្ត យកចិត្តទុកដាក់លើ គុណភាព ស្រប តាម បទដ្ឋានបច្ចេកទេស និង សម្រេចតាមផែនការ ដែលបានគ្រោងទុក ៕
ដោយ ៖ សិលា