ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមជនទំនើង ធ្លាប់ប្រើកាំបិតផ្គាក់ធ្វើសកម្មភាព លើអ្នកដទៃ ជាច្រើនលើក

ចែករំលែក៖

ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ (កាំបិតផ្គាក់) (បង្កឡើងដោយក្មេងទំនើង)។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ករណីកើតហេតុថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២២:៣០នាទី ស្ថិតនៅចំណុច ស្តុបស្ពានអាកាសទួលក្រសាំង នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ព្រោះមិនបានមកដាក់ពាក្យបណ្តឹង)។

ដោយឡែកជនសង្ស័យចំនួន ០៩នាក់ ៖

១.ឈ្មោះ ថា ដាវីត ភេទប្រុស អាយុ ២០  ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កណ្តាល 1AP-3779 (កាន់កាំបិតផ្គាក់) គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)។

២.ឈ្មោះ ឈាង ឈុន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ  ភ្នំពេញ 1JQ-9346 (កាន់កាំបិតផ្គាក់) គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)។

៣.ឈ្មោះ វី ដាវីន ភេទប្រុស អាយុ  ១៦  ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (កាន់ដុំថ្ម) (ឃាត់ខ្លួន) គ្មានសារធាតុញៀ..ននៅក្នុងទឹកនោម អវិជ្ជមាន (-)។

៤.ឈ្មោះ យ៉េន យ៉ាត ភេទប្រុស អាយុ  ១៨   ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (មិនកាន់អ្វីទេ ជិះកណ្តាល) (គេចខ្លួន)។

៥.ឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ  ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកសំរោង សង្កាតរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន) ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំផ្លាកលេខ (កាន់ដុំថ្ម)។

៦.ឈ្មោះ ធី ភេទប្រុស អាយុ  ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះម៉ូតូ Honda Beat ពណ៌ក្រហម ស៊េរីឆ្នាំ២០២៤ មិនចាំផ្លាកលេខ (គេចខ្លួន)។

៧.ឈ្មោះ ដោត ស៊ីណា  ភេទប្រុស អាយុ  ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។

៨.ឈ្មោះ សីហា ភេទប្រុស អាយុ  ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួលភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  (គេចខ្លួន)។

៩.ឈ្មោះ វី ដាវីត ភេទប្រុស អាយុ  ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (កាន់ដុំថ្ម) (គេចខ្លួន)។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ វត្ថុតាងចាប់យក

កាំបិតផ្គាក់ ០១ ដងឫស្សី ប្រវែង១២០ស.ម ។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧:៣០នាទី កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកស្អាង បានចេញល្បាតក្នុងភូមិសាស្រ្តក៏បានជួបប្រទះឃើញជនសង្ស័យចំនួន ០៣នាក់កំពុងអង្គុយហូបអីនៅមុខវិទ្យាល័យហ៊ុនសែនស្អាង ដោយមានការសង្ស័យក៏ហៅមកសួរនាំនៅអធិការដ្ឋាន។ ពេលនោះជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាកាលពីថ្ងៃទី១៩.០៤.២០២៤ វេលាម៉ោង២៣:០០នាទី ក្រុមបក្ខពួករបស់ខ្លួន មានបំណងមកលេងនៅសួនច្បារមាត់ទន្លេតាខ្មៅ ជិះម៉ូតូ០៤គ្រឿង មានគ្នា០៩នាក់ មានកាន់ដុំថ្ម និងកាំបិតផ្គាក់ចំនួន០២ដើម បានធ្វើសកម្មភាព គប់ និងកាប់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៤លើក៖ 

-លើកទី១ ធ្វើសកម្មភាពគប់ដុំថ្ម នៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ (គប់ដុំថ្ម ត្រូវចំជញ្ជាំងស័ង្កសី)។ 

-លើកទី២ ចំណុចផ្ទះជាងជួសជុលម៉ូតូ ភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ (គប់ចំជញ្ជាំង និងដំបូល)។ 

-លើកទី៣ ចំណុចស្តុប ស្ពានសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ (គប់មិនចំមនុស្សទេ តែត្រូវចំម៉ូតូ) ហើយជនសង្ស័យក៏នាំគ្នាជិះរត់គេចខ្លួន។

-លើកទី៤ ចំណុចភ្លើងស្តុប ព្រែកហូរក្រុងតាខ្មៅ ធ្វើសកម្មភាពគប់ទៅលើប្រជាពលរដ្ឋកំពុងរាំធុងបាស់ ពេលនោះឈ្មោះ ថា រីត បានចុះពីលើម៉ូតូ ដេញកាប់គេ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាយកដុំថ្ម ដេញគប់ត្រឡប់មកវិញ បន្ទាប់មកខ្លួននិងបក្ខពួក ក៏បាននាំគ្នាជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដល់ចំណុចស្ពានលេខ៤ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏នាំគ្នាថតរូបកាន់កាំបិតផ្គាក់ដាក់ក្នុង Tik Tok បង្ហោះលេងតែម្តង។

តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថា មូលហេតុធ្វើឱ្យខ្លួននិងបក្ខពួកនាំគ្នាជិះម៉ូតូដើរគប់គេឯងនោះ ដោយសារមានជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូ Honda Scoopy ពណ៌ខ្មៅ មិនចាំផ្លាកលេខ បានយកដុំថ្មគប់មកលើក្រុមរបស់ខ្លួន ហើយបើករត់គេចខ្លួនបាត់ ធ្វើឱ្យខ្លួននិងបក្ខពួកជិះម៉ូតូ ដោយមានកាំបិតផ្គាក់ និងដុំថ្ម ដើររកឱ្យតែឃើញម៉ូតូស្កុបពី Honda Scoopy ពណ៌ខ្មៅ គឺគប់ទាំងអស់តែម្តង ។

សូមជម្រាបថា ក្រុមជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួន នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ 

     បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕ 

ដោយ ៖ សិលា


ចែករំលែក៖