ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់តំបន់ពោរពេញដោយរុក្ខជាតិបៃតង និងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក របស់ប្រទេសចិន

ចែករំលែក៖

ប្រទេសចិន ៖ មកស្គាល់តំបន់ពោរពេញដោយរុក្ខជាតិបៃតង និងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក របស់ប្រទេសចិន ។

១-ទីក្រុង Chongqing៖ ទេសភាពដ៏ស្រស់ស្អាតនៃភ្នំតែនិងសមុទ្រឫស្សី

នៅដើមរដូវក្តៅ ឧទ្យានជាតិភ្នំតែនិងសមុទ្រឫស្សីសង្កាត់Yongchuanទីក្រុង Chongqing ពោរពេញដោយរុក្ខជាតិបៃតង និងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក។ 

២-ក្រុងZhoushanខេត្តZhejiang: ច្រករបៀងវប្បធម៌រំលេចចេញជាផ្ទាំងគំនូរទេសភាពភ្នំនិងទឹក

កាលពគថ្ងៃទី២៥ខែឧសភា កន្លងទៅ គឺជាខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការនូវច្រករបៀងវប្បធម៌សមុទ្រខាងកើតនៃសង្កាត់Dinghaiទីក្រុងZhoushan ខេត្ត Zhejiang ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ច្រករបៀងវប្បធម៌សមុទ្រខាងកើតបានទាក់ទាញភ្ញៀវទេសចរជាង ២,៣លាននាក់ ហើយកម្មន្តសាលចំនួន៧០ត្រូវបានសាងសង់ឡើងនៅតាមបណ្តោយច្រករបៀងនេះ ដែលបានជួយកសិករបង្កើនប្រាក់ចំណូលជិត១០លានយាន់ប្រាក់ចិន។ 

៣-មហាកំពែងដ៏អស្ចារ្យក្នុងសមុទ្រពពក 

នៅព្រឹកព្រលឹមបន្ទាប់ពីភ្លៀងធ្លាក់ នៅមហាកំពែងស្ថិតនៅទីក្រុង Zunhua និងស្រុក Ruanpingខេត្តHebeiបានលេចចេញសមុទ្រពពក ដែលមានភាពអស្ចារ្យ និងស្រស់ស្អាតដូចរូបគំនូរ៕

ដោយ ៖ សិលា


ចែករំលែក៖