ភ្នំពេញ ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ២៣នាក់ ឡើងចំនួន ០៨លើក ។ ដូច្នេះ ពាក់ មួក សុវត្ថិភាព ម្នាក់ ការពារ ជីវិត មនុស្ស ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវ បើកបរហួសល្បឿនកំណត់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរព ច្បាប់ ចរាចរ ណ៍ ស្មេីនិង គោរព ជីវិត របស់ លោក អ្នក!
ប្រភពដដែល គូសបញ្ជាក់ថា ក្នុង ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ០៨លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០១នាក់), រងរបួសសរុប២៣នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០១នាក់) រងរបួសស្រាល ១៥នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០១នាក់ (យប់ ០១នាក់)។
ជាមួយគ្នានោះ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៦នាក់, ស្រាល ១៣នាក់) , មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់), ប្រជែង ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់) ៕
ដោយ ៖ តារា