ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ពិនិត្យ​ និងព្យាបាលជំងឺទូទៅ​-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា​ -វាស់ឈាមរហ័ស​ -ផ្នែកអេកូសាស្ត្រ​ ​ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ​ -ផ្នែកវះកាត់តូច​ និងផ្នែកមន្ទីរពិសោធន៍

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ២៩ខែឧសភាឆ្នាំ២០២៤នេះថា,ដេីម្បីកាត់បន្ថយអត្រាអ្នកជំងឺពីមន្ទីរពេទ្យរដ្ឋធំៗ​ និងដេីម្បីបង្ករលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ​ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បច្ចុប្បន្នមន្ទីរពេទ្យបង្អែកបាន​ នឹងកំពុងដេីរតួនាទីយ៉ាងសកម្មក្នុងការបំរេីសេវាសុខភាពជូនប្រជាពលរដ្ឋ​ ក្រៅពីពិនិត្យ​ និងព្យាបាលជំងឺទូទៅ​-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា​ -វាស់ឈាមរហ័ស​ -ផ្នែកអេកូសាស្ត្រ​ ​ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ​ -ផ្នែកវះកាត់តូច​ និងផ្នែកមន្ទីរពិសោធន៍ មានផ្តល់សេវាជូនប្រជាពលរដ្ឋ  សូមបញ្ជាក់ថាមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ស្ថិតក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

លោកប្រធានមន្ទីរពេទ្យបានអោយដឹងថា, បច្ចុប្បន្នមន្ទីរពេទ្យបង្អែកបាន​ នឹងកំពុងដេីរតួនាទីយ៉ាងសកម្មក្នុងការបំរេីសេវាសុខភាពជូនប្រជាពលរដ្ឋ​ ក្រៅពីពិនិត្យ​ និងព្យាបាលជំងឺទូទៅ​-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា​ -វាស់ឈាមរហ័ស​ -ផ្នែកអេកូសាស្ត្រ​ ​ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ​ -ផ្នែកវះកាត់តូច​ និងផ្នែកមន្ទីរពិសោធន៍ មានផ្តល់សេវាជូនប្រជាពលរដ្ឋ ទូទៅមានដូចជា៖

– មើលតេស្តឈាមទូទៅ​ គ្រប់ប្រភេទ

-តេស្តរកជំងឺរបេង( Gene Xpert )​

– តេស្តស្វែងរកជំងឺទឹកនោមផ្អែម ។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានប័ណ្ណប្រើប្រាស់សម្រាប់សេវាថែទាំសុខភាពដោយឥតគិតថ្លៃមាន៖

១. ប័ណ្ណសមាជិក ប.ស.ស.

២. ប័ណ្ណមូលនិធិសមធម៌សុខាភិបាល

៣. ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ)

៤. ប័ណ្ណអាទិភាព ទទួលសេវាសុខភាពសាធារណៈ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖