ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌសែនសុខ៖ ឃាត់ខ្លួនមនុស្សចំនួន១០នាក់រួមនឹងវត្ថុតាងគ្រឿងញៀនជិត៣គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ព្រមទាំងចាប់យកវត្ថុតាងពីជនសង្ស័យរួមមានគ្រឿងញៀនជិត៣គីឡូក្រាម ថ្នាំគ្រាប់WY ១៧៤គ្រាប់។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបន្ថែមទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ , នៅចំណុចភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងនៅចំណុចភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ សរុបឃាត់ជនសង្ស័យចំនួន១០នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។

លោកអធិការខណ្ឌរូបនេះបានបន្តថា ចំណែកវត្ថុតាង និងថ្នាំញៀនចំនួន១៤កញ្ចប់ប្រហែល២៦០០ក្រាម(២,៦គីឡូក្រាម)(០២កញ្ចប់ធំ, ០៧កញ្ចប់ធំល្មម, ០៥កញ្ចប់តូច) និងថ្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទWYចំនួន១៧៤គ្រាប់ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២៕ ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖