ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំណត់យកថ្ងៃទី២០ មិថុនា ប្រកាសសាលក្រមផ្តន្ទាទោសចិន២ នាក់ពាក់ពន្ធករណី.ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសវនាការបានបញ្ចប់លើការសាកសួរ អស់រយៈពេលជាច្រើនម៉ោង តុលាការបានលើក ពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិន២ នាក់ពាក់ពន្ធករណី.ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ បានលើយកសំណុំរឿងជួញដូរគ្រឿងញៀន និងកាន់ កាប់អាវុធដោយខុសច្បាប់ មកបើកសវនាការជំនុំជម្រះក្តី ដើម្បីផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិនចំនួន២ នាក់ ។ សវនាការនេះដឹកនាំដោយលោក លិ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ចំពោះមុខជនត្រូវចោទ២ នាក់ ម្នាក់ឈ្មោះ អ៊ូ ឈឹងហ៊ូវ WU CHENG HAO ភេទ ប្រុស អាយុ៤៥ ឆ្នាំ និងម្នាក់ឈ្មោះ ឈិន លី CHEN LEI ភេទ ប្រុស អាយុ៣៣ ឆ្នាំ ជាជនជាតិចិន និងមេធាវីការពារក្តីដោយអាណត្តិ ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី នៅចំណុចបន្ទប់ខុនដូមួយកន្លែងយីហោ អេចប្រេសស៊ីសរ៉ូប៊ី ស្ថិតនៅផ្លូវលេខ៣២០ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទ” ម៉ាទឹកកក”ប្រមាណជិត១ គីឡូក្រាម ព្រមទាំងអាវុធខ្លីទំនើបចំនួ ន២ ដើម ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិ ធី បន្ទាប់មកតុលាការក៏បានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធ នាគារជាបណ្តោះអាសន្ន ដើម្បីបើការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុង ជ្រោយ មុនផ្តន្ទាទោសលើជនជាប់ចោទ ដែលការឃុំខ្លនបណ្តោះអាសន្នបានប្រើរយៈពេល១ ឆ្នាំ បើគិតមកដល់ថ្ងៃបើកសវនាការនេះ ។ ដូច្នេះថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ជាថ្ងៃប្រកាសសាល ក្រមផ្តន្ទាទោសលើសំណុំរឿងឈ្មួយជួញដូរគ្រឿងញៀន និងកាន់ កាប់អាវុធដោយខុសច្បាប់នោះ ៕

ដោយ រ៉ារ៉ា

 


ចែករំលែក៖