ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់!រថយន្តហ៊ីយ៉ាន់ ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង:មានករណីគ្រោះថ្នាក់ចរាចរណ៏ គួរអោយរន្ធត់បង្កឡើងដោយ រថយន្តហ៊ីយ៉ាន់ ប្រើប្រាស់ល្បឿនលឿន មិនប្រយ័ត្ម បុកម៉ូតូពីក្រោយ បណ្ដាលអោយស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់នៅស្រុករំដួល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង ភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីដែលស្លាប់មានឈ្មោះឈ្មោះ ញាណ ធន់ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅ ភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀងនិងអ្នករងរបួសធ្ងន់មានឈ្មោះ ញាណ សាមឿន ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បើកម៉ូតូម៉ាក ហុងដា C១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1K.6126ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះ កែវ ឌឿន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ  ពាក់ស្លាកលេខ ស្វាយរៀង 3A.6564។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានស្ត្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1K.6126ធ្វើដំណើរ លើផ្លូវជាតិលេខ១៣ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈនោះស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ  ពាក់ស្លាកលេខ ស្វាយរៀង 3A.6564បើកក្នុងទិសដៅស្របគ្នា ដោយប្រើប្រាស់ល្បឿនលឿន បានបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹងបណ្ដាលអោយ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។

ក្រោយមកអ្នករងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យចំណែក ម៉ូតូ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេល រីឯ រថយន្ត សមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។

ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

 

 


ចែករំលែក៖