ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុបកូរ៉េដាច់ហ្រ្វ័ងបុករះចូលផ្ទះលក់គុយទាវកិនម៉ូតូបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តឃ្លុបកូរ៉េ១គ្រឿងខណៈបើកបរលឿនមិនប្រយ័ត្នហើយជាន់ហ្វ្រ័ងស្រាប់តែដាច់ហ្វ្រ័ង រេចង្កូតជ្រុលទៅបុករះផ្ទះលក់គុយទាវមួយកន្លែង កិនម៉ូតូមួយមួយគ្រឿងបណ្ដាលឱ្យរងការខូចខាត។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    តាមប្រពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េឃ្លុប១គ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D-2664 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ​=ឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែដាច់ហ្រ្វ័ង ហើយអ្នកបើកបរបានកាច់សោពន្លត់ម៉ាសុីនដើម្បីឱ្យឈប់ ប៉ុន្តែរថយន្តមិនព្រមឈប់នោះទេ ។ ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ខណៈនោះរថយន្តជាប់សោ.ក ក៏បានបានរេចង្កូតទៅបុករះម៉ូតូម៉ាកស៊់ុយហ៊្សុយគីស្មាស់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AJ-7007 ដែលម្ចាស់ចតក្បែរផ្លូវរួចចូលហូបគុយទាវ ។ នៅមិន ទាន់អស់ខ្យល់រថយន្តបង្កបានបន្តទៅបុកសំយាបផ្ទះលក់បាយនិងគុយទាវខាងលើបណ្ដាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ ។ 

    ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ​ ភាគីទាំងសងខាងសុំធ្វេីការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តព្រមទទួលកំហុសចេញថ្លៃជួសជុលម៉ូតូចំនួន៣០០ដុល្លារនិងសំយាបផ្ទះចំនួន២០០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖