ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក Woo Won-shik ដែលត្រូវបានជ្រើសរើស ជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង នីតិកាលទី២២

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរចំពោះលោក Woo Won-shik ដែលត្រូវបានជ្រើសរើស ជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង នីតិកាលទី២២។

ខ្លឹមសារ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរថា ៖ 

ឯកឧត្តម Woo Won-shik

ប្រធានសភាជាតិ នៃសាធារណរដ្ឋកូរ៉េ

រដ្ឋធានីសេអ៊ូល

ឯកឧត្តម ជាទីគោរពរាប់អាន!

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតកាលពីពេលថ្មីៗនេះជា ប្រធានសភាជាតិ នីតិកាលទី ២២ នៃសាធារណរដ្ឋកូរ៉េ។

ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់យើងនៅឆ្នាំ ១៩៩៧ កម្ពុជា និងកូរ៉េ ខាងត្បូង តែងបានពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាបន្តបន្ទាប់ លើវិស័យជាច្រើន រួមមានវិស័យការទូតសភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទរបស់យើង ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនរបស់យើង។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសភាជាតិនៃសាធារណរដ្ឋកូរ៉េ នឹងបន្តរីកចម្រើន មួយផ្នែកធំ តាមរយៈក្រុមមិត្តភាព សភាកម្ពុជា-កូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ ប្រាកដជានឹងមានផលជះវិជ្ជមានដល់ប្រជាជាតិ និង ប្រជាជនរបស់យើងទាំងពីរ ព្រមទាំងនឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់សន្តិភាព និងវិបុល ភាពនៅក្នុងតំបន់អាស៊ី។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសព្ទសាធុការពរពីខ្ញុំ សូម ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម៕

ដោយ ៖ សិលា


ចែករំលែក៖