ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ អញ្ជើញក្នុងពិធីនិមន្តព្រះសង្ឃស្វាធ្យាយសត្តប្បករណាភិធម្ម គោរព ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០)  លោកជំទាវ និងក្រុមគ្រួសារ បានរៀបចំពិធីនិមន្តព្រះសង្ឃស្វាធ្យាយសត្តប្បករណាភិធម្ម គោរពឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  ត្រូវជាម្តាយក្មេកឯកឧត្តម ម៉ម ប៊ុន នាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០១:៣៥នាទី  រំលងអធ្រាត្រ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។

សូមជម្រាបថា ៖ សពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២  ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមឱ្យវិញ្ញាណក្ខន្ត សពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  បានទៅកាន់សុគតិភាព កុំបីឃ្លៀងឃ្លាតឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖