ខេត្តកំពង់ស្ពឺ៖ ពលរដ្ឋស្នើសុំអាជ្ញាធរជំនាញជួយពិនិត្យមើលក្រុមរថយន្តដឹកអាចម៍ដីធ្វើអាជីវកម្មរកប្រយោជន៍ខ្លួនឯងសោះដឹកអាចម៍ដីមិនគ្របមិនព្រមស្រោចទឹកបង្កឲ្យហុយប៉ះពាល់ដល់សុខភាពពួកគាត់។
ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរជំនាញជួយអន្តរគមន៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ ។
ពលរដ្ឋរស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាសព្វថ្ងៃនេះពួកគាត់ពិបាកហូមបាយខ្លាំងណាស់ដោយសារក្រុមរថយន្តដឹកអាចម៍ដីមួយក្រុមនាំគ្នាដឹកអាចម៍ដីពួកគេមិនព្រមគ្រប នឹងស្រោចទឹកផ្លូវនោះទេ។
គាត់បានបន្តទៀតថាក្រុមរថយន្តដឹកអាចម៍ដីនេះចេញពីចំណុចភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដឹកយកមកចាក់នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ទើបពួកគាត់សម្រេចស្នើសុំឲ្យអាជ្ញាធរជំនាញជួយពិនិត្យមើលក្រុមរថយន្តដឹកអាចម៍ដីខាងលើនេះឲ្យជួយគ្រប នឹងស្រោចទឹកផ្លូវឲ្យបានច្រើនផងកុំឲ្យហុយខ្លាំងពេកពួកគាត់ពិបាកក្នុងការហូបបាយ នឹងសម្រាកខ្លាំងសិតសឹងធូលីដីពេញក្នុងផ្ទះធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់។
ក្រោមការលើឡើងស្នើសុំឲ្យអាជ្ញាធរជួយពិនិត្យមើលក្រុមរថយន្តដឹកអាចម៍ដីខាងលើ ក្រុមអ្នកយកព័ត៌មាន ខេត្តកំពង់ស្ពឺសាកសួរទៅក្រុមរថយន្តដឹកអាចម៍នេះដើម្បីសុំការពន្យល់ពាក់ព័ន្ធនឹងដឹកអាចម៍ដីមិនគ្របនឹងមិនស្រោចទឹកនេះក្រុមរថយន្តខាងលើនេះថាចាំឲ្យក្រុមរថយន្តគ្រប នឹងស្រោចទឹកផ្លូវ ។
ចំណែកលោក យុង ទី មេឃុំរលាំងចក បាននិយាយថារឿងក្រុមរថយន្តដឹកអាចម៍ដី មិនគ្រប ព្រមទាំងមិនស្រោចទឹកផ្លូវខាងលើនេះលោកអត់ទាន់បានដឹងទេ តែលោកនិងទៅមើលនៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ។
លោក មុត ភន អភិបាលស្រុកសំរោងទងពេលក្រុមអ្នកព័ត៌មានយើងទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមលោកចូលមើលហើយលោក(សសេរសំណេរថាអរគុណ)។
រីឯលោក ប៊ិញ ជីវតុង ប្រធាមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺលោកបានឲ្យដឹងថាលោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ៕
ដោយ៖ ចន្ទ លីហ្សា