ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចោរលួចម្នាក់ក្រោយពីលួចទូរស័ព្ទ​ដៃ០១គ្រឿង​នៅទួលគោក​

ចែករំលែក៖

 ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែ​មិថុនា​ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី​បទលួចទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone 8Plus ពណ៌​ខ្មៅ​ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខធនាគារប្រៃសណីយ៍ផ្ទះលេខ២៤​ ​ ផ្លូវលេខ២៧៣​ ​ក្រុម​៥៤​ ភូមិ១៣​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 ជនសង្ស័យ​ឈ្មោះ គីម​ ឈុនលី​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ  ស្នាក់នៅ​ផ្ទះ​ជួល​ ផ្លូវ​រថភ្លេីង សង្កាត់​បឹងកក់​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។ 

 ចំណែកវត្ថុតាងចាប់យកមាន៖​ ទូរស័ព្ទ​ដៃ០១គ្រឿងម៉ាក​iphone 8Plus ពណ៌​ខ្មៅ។ 

 ជនរងគ្រោះឈ្មោះ ប៉ែង​ ប៉េងចេង​ ភេទប្រុស​ អាយុ​៤១ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​លេខ២៣ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។

 បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖