ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា របួសធ្ងន់ស្រាល៤នាក់ រវាងរថយន្ត ហ៊ីយ៉ាន់ដាយបុករថយន្តម៉ាកព្រូស

ចែករំលែក៖

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មានករណី គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា របួសធ្ងន់ស្រាល៤នាក់ រវាងរថយន្ត ហ៊ីយិនដាយបុករថយន្តម៉ាកព្រូសនឹងម៉ូតូបុកម៉ូតូ។យោងតាមសមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា

ករណីទី១. បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៤លើ ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ១៤១និង១៤២ស្ថិតនៅភូមិ ក្បាលថ្នល់ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងមាន  រថយន្ត ម៉ាក ព្រូស ពណ៌ ទឹកប្រាក់  ពាក់ស្លាកលេខ ស្វាយរៀង២A-៩៨៩០ ក្នុងទិសពីកើតទៅលិច អ្នកបើកបរឈ្មោះ ស៊ូ យូបាយ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន មុខរបររោងចក្រ ស្នាក់នៅភូមិ ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ខេត្តស្វាយរៀង អ្នក រួមដំណើរ ទី១ ឈ្មោះ ហ័ង ហីននីង ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបររោងចក្រ គ្មានរបួសស្នាម ទី២ ឈ្មោះ ហ័ង សាវហ័ង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបររោចក្រ រងរបួសធ្ងន់ ទី៣ឈ្មោះ ជីន ទ័រពីន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររោងចក្រ បានបុកជាមួយ រថយន្តធំ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ  ក្បាលអូសពាក់ផ្លាកលេខ ភ្នំពេញ ៣D-៧១៤០ សណ្ដោងធុងហ្គាសពាក់ផ្លាកលេខ ភ្នំពេញ ៤A-៤២២៦ ក្នុងទិសដៅស្របគ្នាពីកើតទៅលិចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចពីកន្លែងកើតហេតុ រថយន្តខូចខាតស្រាល។

មូលហេតុ អ្នកបើករថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយប្រើប្រាស់ល្បឿនលឿនបុករថយន្តតូចពីក្រោយ។

ករណីទី២. កើតឡើងនៅវេលាម៉ោង៥និង៤០នាទី ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង មានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១T.០៩០៦ បើកបរដោយឈ្មោះ កុក ទីតា ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ជៀសឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព បុកជាមួយ ម៉ូតូម៉ាក WINNER X ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១AR.០៧៣៦ បើកបរដោយឈ្មោះ ដា ប្រែម ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្តាល បើកបរពីលិចទៅកើត ដឹកអ្នករួមដំណើរឈ្មោះ ធឿន ដាលីស ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព បង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់មូលហេតុដោយសារតែ អ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ បត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ៕

ដោយ៖ សុថាន


ចែករំលែក៖