ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ហើយត្រូវបានស្វាគមន៍ដោយផ្ទាល់ពីមេដឹកនាំ គីម ជុងអ៊ុន នៅព្រលានយន្តហោះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែមិថុនា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើងបានធ្វើពិធីស្វាគមន៍ដ៏ធំមួយសម្រាប់មេដឹកនាំរុស្ស៊ីនៅព្រលានយន្តហោះក្នុងរដ្ឋធានីព្យុងយ៉ាង។
មេដឹកនាំកូរ៉េខាងជើងផ្ទាល់បានទៅព្រលានយន្តហោះដើម្បីស្វាគមន៍ប្រធានាធិបតីរុស្ស៊ី។ ជួរទាហានមានភាពស្អាតស្អំ នៅពេលដែលលោកប្រធាន គីម ជុងអ៊ុន ស្វាគមន៍ប្រធានាធិបតី ពូទីន នៅជណ្តើរយន្ត។
មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងបានឱបគ្នាយ៉ាងកក់ក្ដៅ។ នេះជាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីពូទីនទៅកូរ៉េខាងជើងក្រោយពេល២៤ឆ្នាំ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកូរ៉េខាងជើង តាមការអញ្ជើញរបស់ប្រធាន គីម ជុងអ៊ុន។ ផ្លូវឆ្ពោះទៅអាកាសយានដ្ឋានក្រុងព្យុងយ៉ាង ត្រូវបានដាក់ជាជួរជាមួយទង់ជាតិរុស្ស៊ី និងរូបប្រធានាធិបតីពូទីន។
មេដឹកនាំនៃប្រទេសរុស្ស៊ី និងកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើសន្ធិសញ្ញា “ភាពជាដៃគូទូលំទូលាយ” ៕ ដោយ៖ ធីរីណា
រូបថត៖ KCNA