ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើមួយខ្នងត្រូវខ្យល់កន្ត្រាក់ បោកបក់ទម្លាក់ មកដល់ដីសល់តែកាំជណ្តើរ

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះឈើមួយខ្នង ដែលមានទំហំ៦ ម៉ែត្រគុណនឹង៨ម៉ែត្រ ត្រូវបានខ្យល់កន្ត្រាក់បោកបក់បណ្តាលឱ្យផ្ទះទាំងមូលធ្លាក់ដល់ដីនៅសល់តែកាំជណ្តើរ ដោយឡែកម្ចាស់ផ្ទះរួមនិងកូនៗចំនួន៥នាក់ពុំមានគ្រោះថ្នាក់អ្វីឡើយ ។

       ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨  ខែមីថុនា  ឆ្នាំ២០២៤ នៅភូមិ ព្រែកតាកែវ  ឃុំសំរោងធំ  ស្រុកកៀនស្វាយ ខេត្តកណ្តាល 

     តាមរបាយការណ៍លោកទេព  ឈួន មេឃុំសំរោងធំបានបង្ហាញថា  នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង៦ល្ងាចមានខ្យល់កន្រាក់នឹងភ្លៀងបានបក់បោកបះពាល់រលំផ្ទះ១ខ្នងខូចខាតទាំងស្រុង ។  ផ្ទះរងគ្រោះសង់អំពីឈេីប្រក់ក្បឿងមានទទឹង៦ម៉ែត្រ គុណនិងបណ្តោយ៨ម៉ែត្រ  ម្ចាស់ផ្ទះមានឈ្មោះហឿន.រត្ន័ភេទប្រុសអាយុះ៤២ឆ្នាំមានសមាជិក៥នាក់ ស្ថិតក្នុងភូមិព្រែកតាកែវ. ឃុំសំរោងធំ ។

   នៅព្រឺកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤  ក្រុមការងារភូមិ. ឃុំនឹងព្រះគ្រូចៅអធិការវត្តជ័យមង្គល បាននាំយកសម្ភារៈនឹងថវិកាមួយចំនួនជូនដល់គ្រួសាររងគ្រោះផងដែរ ៕

ដោយ៖ សណ្តោស


ចែករំលែក៖