ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី អញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និង អ៉ីនធឺណែត

ចែករំលែក៖

ប្រទេសសិង្ហបុរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា   សាធារណរដ្ឋសិង្ហបុរី ព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤បាន អញ្ជើញ ទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និង អ៉ីនធឺណែត (Nanyang Polytechnic and Centre of Innovation for Electronics & Internet of things ) ។

សម្តេចធិបតីបញ្ជាក់ថា ៖ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានឧត្តមសិក្សាក្នុងឆ្នាំ ១៩៩២  និងជាទីតាំងសម្រាប់សាលាសិក្សាចំនួន ៦ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលកម្រិតខ្ពស់ តាមរយៈវគ្គសិក្សាពេញម៉ោងចំនួន ៣៧ និងកម្មវិធីសិក្សាទូទៅ ។ លើសពីនេះ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ក៏ផ្តល់នូវជម្រើស ដ៏សម្បូរបែបសម្រាប់ការអប់រំ និង ការបណ្តុះបណ្តាលបន្ត (CET) សម្រាប់ការសិក្សាពេញមួយជីវិត ដែលរួមមាន ឯកទេស និងសញ្ញាបត្រកម្រិតខ្ពស់ ព្រមទាំងវគ្គសិក្សាជំនាញសម្រាប់អនាគត (SkillsFuture) ៕

ដោយ ៖ សិលា


ចែករំលែក៖