Jamal Musiala និង Gundogan បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ជួយឲ្យក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាឡឺម៉ង់បន្តការចាប់ផ្តើមឈ្នះ Euro 2024 ជាមួយនឹងជ័យជម្នះលើហុងគ្រី ២ទល់០ ដើម្បីក្លាយជាក្រុមដំបូងដែលឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ។
ខ្សែប្រយុទ្ធរបស់ Bayern Munich រូបនេះបានស៊ុតបញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយ ដោយបានព្យាយាមបញ្ជូនបាល់យ៉ាងល្អពី Gundogan នៅនាទីទី២២។ ហុងគ្រីមានការខកចិត្តជាមួយនឹងការស៊ុតបាល់បញ្ចូលទីរបស់គាត់ដោយបានអះអាងថា មានកំហុសពី Ilkay Gundogan ទៅលើខ្សែការពារ Willi Orban មុនពេលដែលខ្សែបម្រើ Barcelona រូបនេះប៉ះ Musiala ប៉ះគ្នានៅមុខទី ។
ការត្រួតពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) បានបញ្ជាក់ពីការសម្រេចចិត្តនៅលើទីលាន ខណៈដែល Musiala អបអរជាមួយមិត្តរួមក្រុមរបស់គាត់នៅចំពោះមុខអ្នកគាំទ្រហុងគ្រីជាគ្រាប់បាល់បានការ។
ហុងគ្រីបានព្យាយាមដាក់សម្ពាធនៅតង់ទី២ ដើម្បីតាមស្មើ ប៉ុន្តែការតែតបាល់បញ្ចូលទីរបស់ Roland Sallai មិនបានចំគោលដៅនោះទេ។ ផ្ទុយទៅវិញ អាឡឺម៉ង់បានបន្តការនាំមុខ១គ្រាប់ទៀត នៅនាទីទី៦៧ នៅពេលដែលអតីតកីឡាកររបស់ក្រុម Manchester City ខ្សែប្រយុទ្ធ Gundogan ស៊ុតបញ្ចូលទីបានយ៉ាងល្អផុតដៃអ្នកចាំទី Peter Gulacsi ។
បន្ទាប់ពីជ័យជម្នះ ៥-១ របស់ពួកគេលើស្កុតឡេនកាលពីប្រកួតបើកឆាក អាល្លឺម៉ង់ធ្វើបានយ៉ាងល្អបន្ថែមទៀតក្នុងការប្រកួតជុំទី២នេះ ដោយបានឈ្នះទាំង២ប្រកួតមាន៦ពិន្ទុពេញ ខណៈដែលស្កុតឡេន និងស្វីសបានត្រឹមស្មើគ្នា១ទល់១ ធ្វើឲ្យអាល្លឺម៉ង់បានឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។
ចំណែកក្រូអាតវិញបានត្រឹមស្មើ២ទល់២ ជាមួយអាល់បានី ក្នុងការប្រកួតជម្រុះពូល B ប៉ុណ្ណោះ។ បន្ទាប់ពីកីឡាករ Klaus Gjasula រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៩៥ ធ្វើឲ្យលទ្ធផលក្រុមទាំង២ស្មើគ្នា ២-២។
ការចាកចេញដំបូងពីការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅនេះក្នុងប្រទេសអាឡឺម៉ង់នៅតែទំនងជាសម្រាប់អាល់បានី ក៏ដូចជាលទ្ធភាពដែលពួកគេនឹងចាកចេញដោយគ្មានជ័យជម្នះ ប៉ុន្តែពួកគេបានបង្ហាញថា ពួកគេបង្ហាញខ្លួនលើកនេះគឺបានស្មើគ្នា១ប្រកួតហើយ ។
អាល់បានីបានស៊ុតបញ្ចូលទីនាំមុខតាំងពីតង់ទី១ ប៉ុន្តែត្រូវក្រូអាតវាយបកវិញ និងនាំមុខ២ទល់១ ត្រឹមនាទីទី៧៦ រហូតដល់ម៉ោងបន្ថែមនាទីទី៩៥ទើបអាល់បានីវាយបកតាមស្មើវិញ២ទល់២តែម្តង។ លទ្ធផលនេះធ្វើឲ្យក្រុមក្រូអាតមានតែ១ពិន្ទុប៉ុណ្ណោះជាមួយអាល់បានី បន្ទាប់ពីចាញ់១ និងស្មើ១ ខណៈដែលអេស្ប៉ាញ និងអ៊ីតាលីមានម្នាក់៣ពិន្ទុ នឹងត្រូវប្រកួតគ្នានៅរាត្រីនេះ៕
ដោយ៖ ភារៈ