ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២១ មិថុនា ចំនួន ៣៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៩ នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៩នាក់ រួមមាន ៖

+ជួញដូរ ៥ករណី ឃាត់ ២០នាក់(ស្រី ៤នាក់)

+ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៥១នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ២៥នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមិថុនា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៤៦១៨២,៧៥ក្រាម។

-មេតំហ្វេតាមីន(Wy)= ១២៥,២៥ក្រាម។

-កេតាមីន(Ke)= ១៥៥១៥៦,១០ក្រាម។

-អុិចស្តាសុី(mdma)= ៥៤២៣,០២ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១៣អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ស្រី ២នាក់ ចាប់យកIce ៤៦០៩០,០ក្រាម, Ke ៩៣៣៩,៣០ក្រាម និងMDMA ៥៤២៣,០២ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម និងWy ១២៥,២៥ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៦៤ក្រាម។

៤ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៥,២១ក្រាម។

៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,៨៤ក្រាម។

៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,១៤ក្រាម។

៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៧០ក្រាម។

៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥,៤៩ក្រាម។

៩ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៧៥ក្រាម។

១០ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ រក្សាទុក ៤ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៥៣ក្រាម។

១១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ១នាក់។

១២ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ៥,៩១ក្រាម។

១៣ / កែប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ អនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់។

PM : ៥អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ០,៣៩ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យកIce ២៤កញ្ចប់តូច។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៣ក្រាម។

៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៣១ក្រាម។

៥ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣៣,៣១ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖