ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖​ លើកឡើងពីមូលដ្ឋានច្បាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” នៅថ្ងៃទី២៦ ខែមិថុនា២០២៤ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងពីមូលដ្ឋានច្បាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា។ 

លោកឧបនាយករដ្ឋមន្ត្រី​ បានថ្លែង​ពន្យល់ថា ការដាក់កាំភ្លើងតាមខ្លួន រួចហើយក៏បាញ់មនុស្សស្លាប់ មិនមែនសុទ្ធតែជាករណីឃាតកម្មគិតទុកជាមុនឡើយ។  ប៉ុន្តែលោក ក៏ទទួលស្គាល់ថា  ការដាក់កាំភ្លើងតាមខ្លួនរបស់បុគ្គលមួយចំនួនតូច គឺមានគម្រោងរៀបចំធ្វើឃាតអ្នកដទៃ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបន្តថា​ ចាត់ទុកការផ្សាយព័ត៌មានបំភ្លៃរឿងក្ដី ឧក្រិដ្ឋជន ស្រី ស៊ីណា ផ្ទុយពីការពិត ទាំងសំណុំរឿងមិនទាន់បញ្ចប់ តុលាការមិនទាន់ចេញសាលក្រមពីសំណាក់បុគ្គលមួយចំនួន ជារឿងដ៏អាក្រក់៕

ដោយ​៖ តារា​


ចែករំលែក៖