ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល

ចែករំលែក៖

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាខេត្តព្រៃវែង បន្តចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹង ពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង។ នេះជាការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ 

ការចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលដឹកនាំដោយលោកស្នងការរង និងលោកនាយការិយាល័យ ទទួលមុខព្រួញ បានធ្វើការណែនាំជំរុញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ យកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សម្អាតបរិស្ថានធ្វើអនាម័យជុំវិញកន្លែងធ្វើការ រៀបចំទុកដាក់ឯកសារបទដ្ឋានគតិយុត្តិឲ្យបានត្រឹមត្រូវ គោរពវិន័យរបស់នគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវគ្រងឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវស្អាតជានិច្ច។

សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលជំនាញបានធ្វើការកោតសរសើរជំរុញលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកន្លងមកបានបំពេញការងារបានយ៉ាងល្អប្រសើរ។

 ព្រមទាំងបានធ្វើការយាមល្បាតគ្រប់ច្រកល្ហក់ទាំងយប់ទាំងថ្ងៃ មិនដកដៃឡើយ ដើម្បីធានាបាននូវសន្ដិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕

ដោយ ៖ សិលា


ចែករំលែក៖