ការប្រកួតពានរង្វាន់ប្រចាំទី្វបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ឆ្នាំនេះបានប្រកួតបញ្ចប់ក្នុងវគ្គជម្រុះតាមពូលទាំង៦ហើយ ពោលគឺពូល A B C D E និង F។ នោះគេរកឃើញ១២ក្រុមដែលឈរលខ១និងលេខ២តាមពូល និង៤ក្រុមទៀតជាក្រុមលេខ៣ល្អតាមពូលនីមួយៗ នឹងត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមនេះ។
សម្រាប់ពួល A ក្រុមដែលឡើងទៅកាន់វគ្គ១៦ក្រុមគឺម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វ៊ីស, ពូល B មានអេស្ប៉ាញ និងអុីតាលី, ពូល C មានអង់គ្លេស និងដាណឺម៉ាក, ពូល D មាន អូទ្រីស និងបារាំង, ពូល E មានរ៉ូម៉ានី និងបែលហ្ស៊ិក។ រីឯពូល F មានព័រទុយហ្គាល់ និងទួរគី។
ជាមួយគ្នានេះក្រុមចំនួន៤ដែលស្ថិតនៅលេខ៣ល្អ និងមានពិន្ទុខ្ពស់ជាងគេគឺ ស្លូវេនៀ, ហ្សកហ្ស៊ី, ហុល្លង់ និងស្លូវ៉ាគី។
ក្រោយពីរកឃើញក្រុមដែលឡើងទៅកាន់វគ្គ១៦ចុងក្រោយហើយ ការប្រកួតនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ ដោយស្វ៊ីស ប៉ះអុីតាលី, ម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះដាណឺម៉ាក, អង់គ្លេស ប៉ះស្លូវ៉ាគី, អេស្ប៉ាញប៉ះហ្សកហ្ស៊ី, បារាំង ប៉ះបែលហ្ស៊ិក, ព័រទុយហ្គាល់ ប៉ះស្លូវេនៀ, រ៉ូម៉ានី ប៉ះហុល្លង់ និងអូទ្រីសប៉ះទួរគី។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ មិថុនានេះ ដោយការប្រកួតបើកឆាកគឺស្វ៊ីសប៉ះម្ចាស់ការពារតំណែងជើងឯកអុីតាលី៕
ដោយ៖ ភារៈ